ព្រះ​ហា​វីរក្សត្រ នរោត្តម សីហនុ សោយ​ទិវង្គត នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២

វិទ្យុ​អាស៊ី​សេរី​ចូល​រួម​មរណទុក្ខ

វិទ្យុ​អាស៊ីសេរី មាន​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ជា​ព្រះ​មហា​វីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​ទាំង​អស់​គ្នា សូម​ឧទ្ទិស​ថ្វាយ សូម​ឲ្យ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ បាន​យាង​ទៅ​កាន់​ព្រះ​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ៕

សារ​កាន់​ទុក្ខ​របស់​សមាគម​ពុទ្ធសាសនា
និង​វប្បធម៌​ខ្មែរ​ប្រទេស​អ៊ីតាលី

ព្រះ​ជីវប្រវត្តិ​សង្ខេប

ព្រះនាម​ពេញ៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ

ព្រះបរម​នាម៖ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី

ព្រះ​បរម​នាម​កិត្តិយស៖ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ

ប្រសូត៖ ៣១ តុលា ១៩២២

ព្រះ​បិតា៖ នរោត្ដម សុរាម្រិត

ព្រះ​មាតា៖ ស៊ីសុវត្ថិ​មុនីវង្ស កុសមៈនារីរ័ត្ន សិរីវឌ្ឍនា

រាជា​ភិសេក លើក​ទី​១៖ ២៥ មេសា ១៩៤១

រជ្ជកាល​មុន៖ ស៊ីសុវត្ថិ មុនីវង្ស

រជ្ជកាល​បន្ត៖ នរោត្ដម សុរាម្រិត

រាជា​ភិសេក លើក​ទី​២៖ ២៤ កញ្ញា ១៩៩៣

រជ្ជកាល​បន្ត៖ នរោត្ដម សីហមុនី

កម្រង​រូបថត​ទាក់ទង​ការ​សោយ​ទិវង្គត

ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​ខ្មែរ ទ្រង់​បាន​សោយ​​ទិវង្គត នៅ​វេលា​ម៉ោង ១:២០​នាទី រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ (ម៉ោង​នៅ​ភ្នំពេញ) នា​ប្រទេស​ចិន ដោយ​ព្រះ​ជរាពាធ។ ខាង​ក្រោម​គឺ​ជា​រូបភាព​ទាក់​ទង​នឹង​ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ៖

១៥-តុលា-២០១២៖ ព្រះ​មហាក្សត្រ​យាង​ទៅ​ដង្ហែ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​នៅ​ប្រទេស​ចិន។ សុខ សេរី

១៥-តុលា-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) មុន​ពេល​ចេញ​ដំណើរ​ទៅ​ដង្ហែ​ព្រះ​បរម​សព។ សុខ សេរី

១៥-តុលា-២០១២៖ សម្ដេច​សង្ឃ​ទាំង ៣​ព្រះ​អង្គ និមន្ត​ទៅ​ដង្ហែ​ព្រះ​បរម​សព។ សុខ សេរី

១៥-តុលា-២០១២៖ ព្រះ​មហាក្សត្រ​សំពះ​លា​មុន​ពេល​យាង​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន។ សុខ សេរី

១៥-តុលា-២០១២៖ ព្រះ​បរម​កោដ្ឋ​របស់​ព្រះ​មហា​វីរក្សត្រ ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​ជើង​យន្តហោះ​ពិសេស​ទៅ​ប្រទេស​ចិន។ រូប​ផ្ដល់​ឲ្យ

១៥-តុលា-២០១២៖ ពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។ វណ្ណ វិចារ

១៥-តុលា-២០១២៖ ពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​នានា និង​នៅ​រាជធានី​ភ្នំពេញ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង។ វណ្ណ វិចារ

១៦-តុលា-២០១២៖ ទង់ជាតិ​ត្រូវ​បាន​គេ​បង្ហូត​ចុះ​ដើម្បី​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ ទីន ហ្សាការីយ៉ា

១៦-តុលា-២០១២៖ ពលរដ្ឋ​រាជធានី​ភ្នំពេញ ភ្នំពេញ ផ្ដល់​សម្ភាសន៍​នៅ​ពេល​ពួក​គេ​យក​ផ្កា​មក​ដាក់​ថ្វាយ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ អួន ឈិន

១៦-តុលា-២០១២៖ ក្រុម​យុវជន "យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា" ហែ​កម្រង​ផ្កា​មក​ដាក់​ថ្វាយ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មុខ​ព្រះ​បរម​រាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ក្រុម​យុវជន "យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា" ឈរ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ នៅ​មុខ​ព្រះ​បរម​រាជវាំង។ មុំ សុផុន

១៦-តុលា-២០១២៖ ពលរដ្ឋ​ខ្មែរ​ក្រាប​ថ្វាយ​បង្គំ​គោរព​ព្រះ​វិញ្ញាណ​នៅ​មុខ​ព្រះ​បរម​រាជវាំង។ មុំ សុផុន

  • រូបទី១
  • រូបទី២
  • រូបទី៣
  • រូបទី៤
  • រូបទី៥
  • រូបទី៦
  • រូបទី៧
  • រូបទី៨
  • រូបទី៩
  • រូបទី១០
  • រូបទី១១
  • រូបទី១២